Follow Us @soratemplates

Sunday, May 28, 2017

ខេត្តព្រៃវែង

ខេត្តព្រៃវែង

ខេត្តព្រៃវែង
(Prey Veng)

ខេត្ត

A rice field in Prey Veng
Map of Cambodia highlighting Prey Veng
កូអរដោនេ: 11°29′N 105°20′Eកូអរដោនេ: 11°29′N 105°20′E
ប្រទេស  កម្ពុជា
ទីរួមខេត្ត ក្រុងព្រៃវែង
ផ្ទៃក្រឡា
 • សរុប ៤៨៨៣ គម (១៨៨៥ ម៉ាយ ការ)
ប្រជាជន (2008)[១]
 • សរុប ៩៤៧៣៥៧
 • សន្ទភាព ១៩០/គម (៥០០/ម៉ាយ ការ)
ល្វែងម៉ោង UTC+07
Dialing code +855
ក្រមអ.ម.អ. ៣១៦៦ KH-14
ស្រុក 12
ឃំុ 116
ភូមិ 1139
ព្រៃវែង គឺជាខេត្ត មួយនៃ ប្រទេសកម្ពុជា. ទីរួមខេត្តរបស់ ខេត្ត ព្រៃវែង គឺ ព្រៃវែង

ផ្ទៃដី

ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។

ចំនួនប្រជាជន

ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។

បំណែងចែករដ្ឋបាល

ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ១២ ស្រុក ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ ភូមិ៖

ស្រុក


វាលស្រែខេត្តព្រៃវែង
ខេត្ត​នេះ​ត្រូវ​បានបែង​ចែកជា​ ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖

តំបន់ទេសចរណ៍

Ferry Nheak Leoung.jpg
ខេត្ត​ព្រៃវែង​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។ ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​ចំនួន​ ៨ ​ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កំសាន្ត​ ៖
  1. រមណីយដ្ឋាន​នគរភ្នំ​ : រមណីយដ្ឋាន​គំរូ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីស្ថាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺ បុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និង សន្តិសុខ​ជូន​​ប្រជាជន ។
  2. ប្រាសាទ​ព្រះ​វិហារច័ន្ទ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។
  3. ទំនប់​ស្នេហ៍ : ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។
  4. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី : ឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។
  5. ​បូជនីយដ្ឋាន​បារាយ​អណ្តែត​ : ភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។
  6. វាល​ចុង​ម៉ម : ភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់​លាវ ។
  7. ប្រាសាទព្រៃដើមស្រុក : ឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ។
  8. វិស័យឧស្សាហកម្ម :
  9. វិស័យ​​ទេសចរណ៍ : មាន​តែ​​ ២ ​ស្រុក​ប៉ុណ្ណោះ​​​ដែល​ប្រជាជន​នៅ​ក្នុង​ខេត្ត​នេះ​ទាញ​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ គឺ​ទី​ប្រជុំជន ឃុំ​ព្រែក​ខ្សាយ​ "ខ" ស្រុក​ពាមរក៍ និង​ ទីរួម​ខេត្ត​ស្រុក​កំពង់​លាវ ។

សេដ្ឋកិច្ច

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ។ ខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ "ខ្សែ​ក្រវាត់​បៃតង​​ធំ" នៃ​ប្រទេស​កម្ពុជា ។ ធញ្ញជាតិ​សំខាន់​ជាង​គេ​របស់​ខេត្ត​ព្រៃ​វែង​គឺ​ស្រូវ ដែល​ខេត្ត​នេះ​ចូលរួម​ចំនួន ១០ ភាគរយ​នៃ​ផលិតផល​ស្រូវ​សរុប​របស់​ប្រទេស ។ លើស​ពី​នោះ​ទៀត​ ប្រជាកសិករ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ក៏​​ប្រមូល​ផល​​​ថ្នាំ​ជក់ សណ្តែក​បាយ ស្ករ​អំពៅ ស្ករ​ត្នោត ដំឡូង​ឈើ (ដំឡូង​មី ឬ ដំឡូង​បារាំង) ល្ង និង ផ្លែ​ឈើ​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ ដូង ស្វាយ ស្វាយ​ចន្ទី ។ កាលពី​អតីតកាល ដើម​កៅស៊ូ​ក៏​បាន​ដើរ​តួ​សំខាន់​ផង​ដែរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ ក៏​ប៉ុន្តែ​ចម្ការ​កៅស៊ូ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ក្នុង​សម័យ​សង្គ្រាម​​​បង្ហូរ​ឈាម​ជាច្រើន​ទសវត្ស​កន្លង​ទៅ ។ ទោះបី​ខេត្ត​នេះ​ពឹង​ផ្អែក​​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្មក៏​ដោយ ក៏​ខេត្ត​នេះ​នៅ​តែ​ជា​ខេត្ត​ក្រីក្រ​ជាង​ខេត្ត​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ អត្រា​នៃ​ប្រជាជន​រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​ក្រីក្រ​ គឺ​​ជា​មធ្យម​ប្រហែល ៥៣ ភាគរយ ពោល​គឺ​​ ៣៦ ភាគរយ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ទូទាំង​ប្រទេស ។ លើស​ពី​នោះ​ទៀត តួលេខ​នៃ​ប្រជាជន​​ចូល​មក​រស់​នៅ​ក្នុង​ខេត្ត​គឺ​ធ្លាក់​ចុះ​​យ៉ាង​ច្រើន បាន​ន័យ​ថា​​ចំនួន​ប្រជាជន​ចាក​ចេញ​ពី​ខេត្ត​ព្រៃវែង​​កាន់​តែ​កើន​ឡើង​រាល់​ឆ្នាំ ព្រោះ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​​​ទៅ​រស់​នៅ​តាម​ខេត្ត​​ក្រុង​ផ្សេងៗ​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ។
ផ្សារ​ផ្សោ​​សំខាន់ៗ​នានា​នៅ​ក្នុង​ខេត្ត​ព្រៃវែង​មាន​ដូច​ជា ៖
  1. កញ្ជ្រៀច
  2. កន្ទួត
  3. កអណ្ដើក
  4. កំចាយមារ
  5. កំពង់ត្របែក
  6. កំពង់សិង្ហ
  7. ក្របៅ
  8. ច្រេះ
  9. ជើងទឹក
  10. ឈើកាច់
  11. ទ្រា
  12. បន្ទាយចក្រី
  13. បាភ្នំ
  14. បេងបុរី
  15. ពាមុន្ទារ
  16. ព្រៃវែង
  17. ភូមិរោង
  18. មេសាង
  19. ល្វា
  20. សាលាឃុំ
  21. ស្នាយពល
  22. ស្នេហ៍
  23. ស្វាយសុខា
  24. ស្វាយអន្ទរ
  25. ស្វាយអាង៉ោង
  26. អ្នកលឿង
  27. អ្នកលឿងក្រោម

No comments: