ខេត្តព្រះសីហនុ
(ត្រូវបានបញ្ជូនបន្តពី ក្រុងព្រះសីហនុ)
ព្រះសីហនុ កំពង់សោម |
|
---|---|
ខេត្ត | |
ឆ្នេរអូរឈើទាល | |
ផែនទីកម្ពុជាដែលផ្ដិតពណ៌លើខេត្តព្រះសីហនុ | |
កូអរដោនេ: 10°38′N 103°30′Eកូអរដោនេ: 10°38′N 103°30′E | |
ប្រទេស | ![]() |
Official | 1964 |
Provincial status | 2008 |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ឯ.ឧ. ស្បោង សារ៉ាត់ |
ផ្ទៃក្រឡា | |
• សរុប | ៨៦៨ គម២ (៣៣៥ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ១៩៩៩០២ |
• សន្ទភាព | ២៣០/គម២ (៦០០/ម៉ាយ ការ) |
Provincial population | |
Human Development Index | |
• HDI | ![]() |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-18 |
ស្រុកនិងក្រុង | ៣ |
ឃំុ | ២២ |
រូបតោ តំណាងអំណាចព្រះមហាក្សត្រប្រទេសកម្ពុជា និងជាតំណាងនៃទីក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ ជាទីក្រុងកំពងផែសមុទ្រ ធំបង្អស់ នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ស្ថិតនៅពាក់កណ្តាល ចន្លោះថៃ និងប្រទេសវៀតណាម ហើយទីក្រុងព្រះសីហនុ ជាទីក្រុងសំខាន់ជាងគេ នៅឈូងសមុទ្រថៃ។ ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។ យោងតាមឯកសារ ក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា បានអោយដឹងថា ក្នុងឆ្នាំ២០០៦ មានចំនួនទេសចរអន្តរជាតិ ប្រមាណជាង ៣២០,០០០ នាក់ មកទស្សនា ក្រុង ព្រះសីហនុ។ ខែមករា ឆ្នាំ ២០០៧ ព្រលានយន្តហោះ នៅក្រុង ព្រះសីហនុ ត្រូវបាន បើកសម្ពោធ ដើម្បីការហោះហើរជាសំខាន់ ក្រុងសៀមរាប-ក្រុងព្រះសីហនុ ហើយតាមគំរោង នៃរាជរដ្ឋាភិបាល បានអោយដឹងថា ព្រលានយន្តហោះនៃក្រុងព្រះសីហនុ នឹងក្លាយជា ព្រលានយន្តហោះអន្តរជាតិ នៅឆ្នាំ២០១០។
កូដខណ្ឌ | ខណ្ឌ | ឈ្មោះជាអក្សរឡាតាំង |
---|---|---|
១៨០១ | មិត្តភាព | Mittakpheap |
១៨០២ | ព្រៃនប់ | Prey Nob |
១៨០៣ | ស្ទឹងហាវ | Stueng Hav |
អាកាសធាតុ
´´
តំបន់នៃទីក្រុងព្រះសិហនុនៅភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា
ប្រវត្តិក្រុងព្រះសីហនុ
ទេសភាពនៅទីក្រុងព្រះសីហនុ
សេដ្ឋកិច្ច
ផ្សារ៖ កងកេង កំពង់សិលា ឃ្លាំងលើ តូច ទំនប់រលក ពិភពថ្មី ពេជ្រនិល ព្រៃនប់ មិត្តភាព រាត្រី រាម វាលរេញ លើក្រុងព្រះសីហនុ(ធំ) សាមូដេរ៉ា សំរោង ស្ទឹងហាវ ស្មាច់ដែង អរ៉េង អាសយដ្ឋាន IP ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។ សូមកុំរក្សាទុកនូវកំនែប្រែដែលជាការសាកល្បង។ ប្រសិនបើអ្នកចង់ធ្វើពិសោធន៍ សូមប្រើប្រាស់ទំព័រសំរាប់សាកល្បង ។មើលផងដែរ
ឆ្នេរសមុទ្រក្រុងព្រះសីហនុ
ឆ្នេរសមុទ្រក្រុងព្រះសីហនុរមណីយដ្ឋានឆ្នេរសមុទ្រក្រុងព្រះសីហនុ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៏គួរអោយចាប់អារម្មណ៏បំផុតនៅក្នុងខេត្តនេះ។
ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ជាកន្លែងដែលគួរអោយ ចាប់អារម្មណ៍ណាស់ សំរាប់ទេសចរជាតិ និងទេសចរអន្តរជាតិ ។
ក្រុងព្រះសីហនុគឺជាខេត្តដ៏តូចមួយនិងមានឆ្នេរសមុទ្រជាច្រើនហើយស្ថិតនៅក្នុងតំបន់ ត្រូពិចក្តៅនិងសើមដែលស្ថិតភាគខាងលិចនិងខាងត្បូងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ។ ចំនែកឯភាគខាងលិចឈៀងខាងត្បូងមានកំពង់ផែពាណិជ្ជកម្ម។ ចំពោះឆ្នេរសមុទ្រនៅតាមបណ្តោយទីក្រុងដែលចេញមកពីភាគខាងជើងទៅភាគខាងត្បូងមានដូចជា ឆ្នេរជ័យជំនះ ឆ្នេរកោះពស់ ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរអូឈឺទាលនិង ឆ្នេរអូត្រេស។ ក្រុងព្រះសីហនុជាខេត្តមួយដែលមានសោភ៏ណ្ឌភាពស្រស់ស្អាត។ មូលហេតុដោយសារក្រុងព្រះសីហនុមាន ទីកន្លែងកំសាន្តពិសេសទាក់ទាញ អារម្មណ៏ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ គឺ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានដូចជា ឆ្នេរសមុទ្រឯករាជ្យ ( អូរតែលប្រាំពីរជាន់) ឆ្នេរសុខា ឆ្នេរអូរឈើទាល អូរត្រេះ ឆ្នេរហាវៃ ឆ្នេរម្លប់ជ្រៃ ទឺកធ្លាក់ក្បាលឆាយជាដើម.....។
ទេសភាពតំបន់ឆ្នេរនៅក្រុងព្រះសីហនុ
ឆ្នេរអូរឈើទាល
ឆ្នេរអូរឈើទាល ជាឆ្នេរមួយដែលមានសោភ័ណ្ឌភាពស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ ។
អ្នកលក់បង្គងប៉ាកនៅសមុទ្រ
ឆ្នេរឯករាជ្យ
ឆេ្នរឯករាជ្យ ក៏ជាឆ្នេរមួយដែលមានភាពស្រស់ស្អាត ហើយក៏មានភ្ញៀវទេសចរណ៏ទៅលេងកំសាន្ត នៅទីនោះច្រើនកុះករដែរ ។ ឆ្នេរឯករាជ្យខាងលិចជាប់ ឆ្នេរហាវ៉ៃ ខាងកើតជាប់នឹងឆ្នេរសុខា ឆ្នេរឯករាជ្យមានអគារដ៏ខ្ពស់សាងសង់ឡើងជាយូរមកហើយ ហើយអគារនេះមានប្រាំពីរជាន់ ។
រូបថ្មនៅឆ្នេរអូរតែលប្រាំពីរជាន់
ព្រោះថាអគារខ្ពស់ នោះគឺជាសណ្ឋាគារដ៏ធំមួយ ស្ថិតនៅលើដីភ្នំខ្ពស់ ។ ពីមុនអគារនេះរងការ ខូចខាតនិង ទ្រុឌទ្រោមយ៉ាងខ្លាំង ក៏ប៉ុន្តែឥឡូវនេះគេបានធ្វើការជួសជុលស្ថាបនាសាឡើងវិញ ធ្វើអោយអូរតែលប្រាំពីរជាន់មាន ភាពស្រស់ស្អាត ជាងមុនឆ្ងាយណាស់ រួមជាមួយនឹងឆ្នេរខ្សាច់សក្បុសតាមដងផ្លូវមានដើមក្ងោកពណ៌ក្រហមឆ្អៅ នឹង អមជាមួយនឹងសួនច្បារដ៏ស្អាតផងដែរ ។
ឆ្នេរសមុទ្រសុខា
អូរតែលសុខា គឺជាឈ្មោះរបស់សណ្ឋារគារមួយដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ ដែលសាងសង់ឡើងនៅជាប់តាមបណ្ដោយឆ្នេរសមុទ្រសុខា មនុស្សភាគច្រើននិយមហៅថាឆ្នេរសុខា ។ ឆ្នេរសមុទ្រសុខាគឺជាឆ្នេរសមុទ្រឯកជនមួដែលមានប្រវែង 1,5km ដែលទិសខាងកើតជាប់នឹងឆ្នេរអូរឈើទាលហើយលាតសន្ធឹងយ៉ាងវែងទៅទិសខាងលិចជាប់នឹងឆ្នេរសមុទ្រឯករាជ្យ ឆ្នេរអូរតែលប្រាំពីរជាន់ ។ សំរាប់នៅក្នុងសណ្ឋាគារសុខាគឺមានកន្លែងកំសាន្តល្អៗជាច្រើន នៅទីនោះភ្ញៀវទេសចរណ៏អាចស្នាក់នៅលេងកំសាន្តនៅក្នុងសណ្ឋាគារបាន ។ ចំពោះអ្នកដែលត្រូវការកន្លែងស្រស់ត្រកាលសំរាប់រៀបអាពាហ៏ពិពាហ៏អាចជួលដោយបង់ថ្លៃ ។ នៅទីនោះមានបំរើសេវាកម្មល្អៗ ជាច្រើនយ៉ាងរហ័សទាន់ចិត្ត ប្រសិនបើអ្នកមិនមានកន្លែងសំរាប់រៀបចំពិធីរៀបមង្គលការ អ្នកអាច ទៅតំនាក់ទំនងតាមសេចក្ដីតំរូវការ នៅក្នុងសណ្ឋារគារសុខា ។ ដោយសារនៅក្នុងសណ្ឋាគារសុខាមានភាពស្រស់ស្អាតដូចនេះហើយទបមានភ្ញៀវទរសចរណ៏ចូលទៅទស្សនាកំសាន្តជារៀងរាល់ថ្ងៃ ។ អូរតែលសុខា មានអាងហែលទឹកដ៏ល្អនៅចំកណ្ដាលហើយមានកន្លែងសម្រាកសំរាកសំរាប់ទទួលភ្ញៀវដ៏ល្អប្រណីតផងដែរ ។ នៅផ្នែកខាងក្រោយឆ្នេរសមុទ្រក៏មានផ្ទះសំណាក់ជាច្រើននឹងមានទេសភាពស្រស់ស្អាតណាស់ ។ ក្រៅពីនេះឆ្នេរសុខាក៏មានរូបសំណាកកន្ទុយនាគមួយ យ៉ាងធំដែលធ្វើឡើងនៅអែបមាត់ឆ្នេរសមុទ្រហើយក្បាលរបស់វាគេធ្វើនៅខាងក្នុងទីធ្លានៃសណ្ឋាគារសុខា ។ឆ្នេរអូរត្រេះ
អូរត្រេះ គឺជាឆ្នេរសមុទ្រមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែរវាមានសោភ័ណ្ឌភាពស្រស់ស្អាតមិនចាញ់ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរហាវៃ ឡើយ.....។ វាជាឆ្នេរមួយដែលភាពស្ងប់ស្ងាត់នៅក្នុងក្រុង ព្រោះវាស្ថិនៅដាច់ឆ្ងាយបន្តិច ប៉ុន្តែបច្ចុប្បន្នក៏មិនសូវស្ងាត់ ដូចពីមុនទេ ពីព្រោះដោយសារនៅទីនោះមានទេសភាពស្រស់ស្អាតមើលទៅគួរអោយអោយចង់គយគន់ក្រៃលែងហើយមានភ្ញៀវទេសចរណ៏មួយចំនួនចូលចិត្តកន្លែងស្ងប់ស្ងាត់ ក៏និយមទៅកំសាន្តនៅឆ្នេរអូរត្រេះដែរ ជាហេតុធ្វើអោយឆ្នេរ អូរត្រេះមានសភាពអូរអរជាងមុន មានភ្ញៀវទេសចរណ៏អន្តរជាតិ ទៅកំសាន្តយ៉ាងកុះករ ។ ក៏ប៉ុន្តែនៅទីនោះពុំទាន់មានភ្លើងអគ្គីនីគ្រប់គ្រាន់ នៅឡើយទេ គឺវាមានតែកន្លែងមួយចំនួន ប៉ុណ្ណោះដែលមានម៉ាស៊ីនភ្លើងប្រើប្រាស់ សំរាប់ភាពចាំបាច់របស់ពួកគេ ។ ជាមួយគ្នានេះផងដែរ នៅឆ្នេរអូរត្រេះក៏មានការជិះក្ដារបន្ទះ នៅលើទឹកហើយនិងជួលទូកកាយ៉ាក់ចែវលេង រួមទាំងមានកីឡាជិះក្ដារមានក្ដោងយ៉ាងសប្បាយរីករាយផងដែរ ។ ភាគច្រើនគឺជាភ្ញៀវបរទេសទៅកំសាន្តនៅឆ្នេរអូរត្រេះហើយភ្ញៀវទេសចរណ៏អាចធ្វើការលំហែកាយ ដោយអ្នកខ្លះជួលអូរបរ ឬពោងសំរាប់លេងទឹក ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរទៅកាន់ កោះនានាផងដែរ ។ឆ្នេរហាវៃ
ឆ្នេរហាវៃ គឺជាឆ្នេរមួយដែលមានភាពស្រស់ស្អាតពោរពេញទៅដោយដើមម្ជុលជាតំបន់ឆ្នេរដែលមានម្លប់ត្រជាក់ល្ហឹមមានភ្ញៀវទេសចរណ៏ទៅកំសាន្តនៅទីនោះច្រើនគួរសម ។
ទេសភាពមើលពីស្ពានកោះពស់
លណ្ខណៈពិសេសនៅតាមដងបណ្ដោយឆ្នេរហាវ៉ៃមានខ្សាច់សស្អាតមិនចាញ់ឆ្នេរសមុទ្រផ្សេងៗឡើយ ។
ហើយថ្មីៗនេះគឺគេបានសាងសង់ស្ពានមួយយ៉ាងធំពីត្រើយម្ខាងនៃ
ស្ពានដែលទើបតែធ្វើហើយប៉ែកដីគោកភ្ជាប់ទៅដីកោះពស់ ដែលជាកត្តាធ្វើអោយឆ្នេរហាវៃមានភាពល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៏កើនច្រើនថែមទៀត ។ ការធ្វើស្ពាននេះគឺដើម្បីធ្វើយ៉ាងណាអោយ តំបន់ឆ្នេរហាវៃមានក៏ដូចជាក្រុងព្រះសីហនុផ្ទាល់មានការអភិវឌ្ឍន៏ វិស័យទេសចរណ៏កើនទ្វេដែលជាឩស្សាហកម្មគ្មានផ្សែង ។អ្នកវិនិយោគទុនមានគំរោងសាងសង់សណ្ឋារគារ ផ្ទះសំណាក់ បាំងកាឡូ និងមានកន្លែងកំសាន្តជាច្រើនផ្នែកទៀត ។ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរកំសាន្តនៅឆ្នេរហាវ៉ៃបានយ៉ាង សប្បាយរីករាយភាភអធិកធមការជួបជុំក្រុមគ្រួសារ មិត្តភក្ដិបានគ្រប់ពេលវេលា ។
No comments:
Post a Comment