ថ្មីទៀតហើយ! ឥឡូវនេះអាចកុម្ម៉ង់ទិញផ្លាកលេខរថយន្តតាមប្រព័ន្ធអនឡាញ
ថ្ងៃនេះ ម៉ោង 00:31
ចំនួនមតិ 0
ចន្លោះមិនឃើញ
មិនពិបាកទៀតទេ ចាប់ពីថ្ងៃទៅ បងប្អូនប្រជាពលរដ្ឋ អាចធ្វើការបញ្ជាទិញ ផ្លាកលេខរថយន្តតាមប្រព័ន្ធអនឡាញបាន តាមរយៈប្រព័ន្ធចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ។
តាមប្រភពដដែលបានឱ្យដឹងទៀតថា បងប្អូនប្រជាពលរដ្ឋគ្រាន់តែបង្កើតគណនីប្រើប្រាស់មួយ បន្ទាប់មករើសលេខដែលស្រឡាញ់ ហើយដាក់ពាក្យស្នើសុំ និងបង់ប្រាក់ នោះប្រជាពលរដ្ឋនឹងទទួលបានផ្លាកលេខនោះហើយ។
ចុចកន្លែងនេះសម្រាប់អ្នកចង់ទិញផ្លាកលេខតាមប្រព័ន្ធអនឡាញ
គួរឱ្យដឹងផងដែរថា ចាប់ពីថ្ងៃនេះទៅ បងប្អូនប្រជាពលរដ្ឋដែលចង់ទិញឡានម៉ូតូថ្មី លែងពិបាកទៀតហើយ ដោយមិនចាំបាច់ទៅចុះបញ្ជីយានយន្ត និងធ្វើប័ណ្ណសម្គាល់យានយន្តនៅនាយកដ្ឋានដឹកជញ្ជូនទៀតទេ។ ការចុះបញ្ជីទោចក្រយានយន្តតាមប្រព័ន្ធអនឡាញ នេះជួយសម្រួលដល់ប្រជាពលរដ្ឋមួយផ្នែកធំក្នុងការទិញយានយន្ត នៅពេលដែលចង់ទិញឡាន ម៉ូតូថ្មី គឺត្រូវកឹបផ្លាកលេខ និងចុះបញ្ជីដោយផ្ទាល់នៅកន្លែងទិញ រួចហើយអូសម៉ូតូចេញពីហាងគឺចប់រឿង។ ប្រជាពលរដ្ឋគ្រាន់តែចំណាយប្រាក់តែ ៤០,០០០រៀល បូកបន្ថែមលើថ្លៃម៉ូតូនោះ នឹងទទួលបានសេវាសព្វគ្រប់បែបយ៉ាងនៅនឹងកន្លែង លែងមានចំណាយក្រៅផ្លូវការអ្វីទាំងអស់៕
Sunday, May 28, 2017
ថ្មីទៀតហើយ! ឥឡូវនេះអាចកុម្ម៉ង់ទិញផ្លាកលេខរថយន្តតាមប្រព័ន្ធអនឡាញ
by
TEST BLOSPORT
on
May 28, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment